ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន ១១គ្រួសារ ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
ក្នុងដំណើរបេសកកម្មនៅទឹកដីខេត្តកំពង់ធំ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានក្រុម និងជាប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន ១១គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានចំនួន ០១ឃីត និងថវិកាមួយចំនួនផងដែរ នៅក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២៕